គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានកិត្តិយសដែលបានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដែលជាឆ្នាំទីបួន(០៤) ជាប់ៗគ្នារបស់យើង (២០២៣ -២០២៦) នៃការទទួលបាននូវកិត្យានុភាពនេះ !
សមិទ្ធិផលទាំងនេះបានបញ្ជាក់ឡើងវិញនូវតម្លាភាពក្នុងការថែរក្សាពេញលេញ និងភាពត្រឹមត្រូវចំពោះទំនួលខុសត្រូវរបស់យើងលើកាតព្វកិច្ចពន្ធ ក៏ដូចជាគោលការណ៍ណែនាំបញ្ជិកាគណនេយ្យ អនុលោមតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) និងស្តង់ដាសវនកម្មកម្ពុជាអន្តរជាតិ (“CISA”) នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមគោលការណ៍ និងបទប្បញ្ញត្តិនៃវិស័យហិរញ្ញវត្ថុ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ផ្តល់សេវាកម្មឥណទានដល់អតិថិជនដូចជា កម្ចីទិញផ្ទះ កម្ចីសហគ្រាសធុនតូច និងមធ្យម (SMEs) និងកម្ចីបុគ្គល។