ទូរស័ព្ទមក:(+855) 23 977 778
ទំហំឥណទានក្នុងប្រព័ន្ធធនាគារកម្ពុជា​ កើនឡើងជិត ៣ ភាគរយ នៅឆមាសទី១

សារព័ត៌មានកម្ពុជាថ្មី៖ ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេច​បាន​ចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩% គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយ​ការ​ណ៍​​របស់​ធនាគារជាតិនៃកម្ពុជា (NBC)
របាយការណ៍របស់ NBC បង្ហាញថា ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើន​ឡើង​ ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុ ​​​មានចំនួន ៩៧,១ ពាន់លានដុល្លារ ​​​​​កើនឡើង ៧,៣%។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «ប្រព័ន្ធធនា​គារ​បន្ត​រក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈ​កំ​ណើន​​​ទ្រព្យសកម្ម ៧,៣% កំណើនឥណទាន ២,៣% និងកំណើប្រាក់បញ្ញើ ១៤,៥%។ កំ​ណើន​​ឥណទានបន្តមានកម្រិតទាបដូចឆ្នាំមុនៗ ខណៈឥណទានមិនដំណើរ​ការបានកើនឡើង​បន្តិច​​ដល់​ ៨,៣%»