យោងតាមសារព័ត៌មានថ្មីថ្មី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម រួមទាំងជួយដល់ការរីកចម្រើននៃវិស័យឯកជន។ តែយ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ដល់ MSMEs គ្រប់វិស័យ ត្រូវពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្មខ្លួនជាប្...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលជាឆ្នាំប្រតិបតិ្តការណ៍ទី៥របស់គ្រឹះស្ថាន។ ក្នុងរបាយការណ៍នោះបានបង្ហាញអំពីសកម្មភាពប្រតិបត្តិការ ការពង្រឹកសេវាកម្មជូនអតិថិជន អភិបាលកិច្ច ការអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីគាំពារសហគមន៍ និង សមិទ្ធិផលផ្សេងៗ។ ...
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khmer Times៖ ការសិក្សាមួយដែលចេញផ្សាយកាលពីសប្តាហ៍មុនដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឱ្យដឹងថា ស្ថានភាពបំណុលរបស់ប្រទេសអាស៊ាន + 3 (ជប៉ុន កូរ៉េខាងត្បូង និងចិន) រួមទាំងកម្ពុជា នៅតែមានស្ថិរភាព ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានភាពងាយរងគ្រោះ ផងដែរ។ខណៈដែលចំណែកនៃបំណុលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយអ្នកមិនមែនជានិវាសនជន និងជារូបិយប័ណ្ណបរទេស ...
យោងតាមសារព័ត៌មាន Fresh News ៖ ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានដាក់ឲ្យដំណើរការជាផ្លូវ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ អនុញ្ញាតឲ្យប្រជាជនម៉ាឡេស៊ី ធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវានានាបាន តាមកម្មវិធីធនាគារចល័ត របស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូត របស់ពាណិជ្ជករកម្ពុជា។ការទូទាត់ឆ្លងដែនតាមឃូអរកូត ដ...
យោងតាមសារព័ត៌មានកម្ពុជាថ្មី៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ស្របពេលដែលការធ្វើពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិក (Cross-border E-commerce) បានផ្តល់នូវកាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែមានទីផ្សារទូលំទូលាយជាងមុនក្តី ប៉ុន្តែសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច បើគ្មានការជួយគាំទ្រពីអ្នករៀបចំគោលនយោបាយពន្ធដើម្បីលើកស្ទួយ...
យោងតាមប្រភពព័ត៌មានថ្មីថ្មី៖ មិនដល់៥ឆ្នាំទៀតទេកម្ពុជានឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ប៉ុន្តែបើផ្អែកតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជាគឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិមានត្រឹម១៥-២០ភាគរយ។ ប្រសិនបើការប្រើប្រាស់ប្រាក់ដុល្លារ...
យោងតាមការចេញផ្សាយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លារ (៦០ប៊ីលាន)។ ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបានកើនដល់ ៥៧ពាន់លានដុល្លារ (៥៧ប៊ីលាន)។ ចំពោះបម្រែបម្រួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ...
យោងតាមព័ត៌មាននៃធនាគារជាតិ នៃកម្ពុជា៖ ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន-UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្...
ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី "បរិច្ចាគឈាមសង្គ្រោះជីវិត" ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានកិត្តិយសដែលបានទទួលវិញ្ញាបនបត្រ «អនុលោមភាពសារពើពន្ធ» ប្រភេទ «មាស» និងលិខិតបញ្ជាក់ការកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ ពីអគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា មានរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ដែលជាឆ្នាំទីបួន(០៤) ជាប់ៗគ្នារបស់យើង (២០២៣ -២០២៦) នៃការទទួលបាននូវកិត្យានុភាពនេះ ! សមិទ្ធិផលទាំងនេះបានបញ្ជាក់ឡើងវិញ...
គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក សូមគោរពជូនពរ បវរសួស្ដី សិរីមង្គល មហាប្រសើរ ជូនចំពោះ ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ក្នុងឱកាសពិធីខួបកំណើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ...
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារជាតិ នៃកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ជូនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជន ដូចខាងក្រោម៖១.គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ...
ធនាគារជាតិ នៃកម្ពុជា៖ ឥណទានតាមវិស័យ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ ...
សារព័ត៌មានថ្មីៗ៖ ធុរជន រួមទាំងភ្ញៀវទេសចរកម្ពុជា និងចិន អាចប្តូររូបិយបណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន ពីពេលនេះតទៅ។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជាក្រុមហ៊ុនប្តូរប្រាក់បរទេសឈានមុខគេ ចាប់ផ្តើមជួញដូរប្រាក់រៀលរបស់កម្ពុជាក្នុងបរិវេណព្រលានយន្តហោះឆុងជីង។ ធនាគារជាតិ នៃកម្ពុជា បានស...
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី បី ម.ក ដឹកនាំដោយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ...