ទូរស័ព្ទមក:(+855) 23 977 778
ព័ត៌មាននិងព្រឹត្តិការណ៍

NBC៖ សេដ្ឋកិច្ចកម្ពុជាសម្រេចកំណើនបាន៥,៩ភាគរយ នៅឆមាសទី១

យោងតាមសារព័ត៌មានថ្មីថ្មី៖ ឆមាសទី១ បើទោះបីជាប្រឈម នឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ តែសេដ្ឋកិច្ចកម្ពុជានៅសម្រេចបានកំណើន ៥,៩ ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានបញ្ជាក់ថា កំណើននេះត្រូវបានគាំទ្រដោយ​​​​ ការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់និងអចលនទ្រព្យ​ បន្តមានភាពទន់ខ្សោយ។របាយការណ៍ឆមាសទី១​​​​​​​​...

ទំហំឥណទានក្នុងប្រព័ន្ធធនាគារកម្ពុជា​ កើនឡើងជិត ៣ ភាគរយ នៅឆមាសទី១

សារព័ត៌មានកម្ពុជាថ្មី៖ ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេច​បាន​ចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩% គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយ​ការ​ណ៍​​របស់​ធនាគារជាតិនៃកម្ពុជា (NBC)។របាយការណ៍របស់ NBC បង្ហាញថា ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើន​ឡើង​ ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ​​​​​​​​​​​​​​...

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ ២៥ ប៊ីលានដុល្លារ

(យោងតាមសារព័ត៌មានខ្មែរថែម)៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ឈានដល់ ២៤.៨ ប៊ីលានដុល្លារ ពោលគឺកើនឡើង ១០.៤ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ឆមាសទី១ និងទិសដៅការងារឆមាសទីពីរកាលពីពេលថ្មីៗនេះរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។កម្រិតនៃទុនបម្រុងនេះ ស្មើនឹង ៧.៥ ខែនៃការនាំចូលទំនិញ និងសេវាកម្ម ត្រូវបាន​​​​​​​...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានផ្តល់សេវាឥណទានយានយន្ត ជូនដល់អតិថិជនទូទៅ ទាំងតម្រូវការសម្រាប់ឯកជន សម្រាប់គ្រួសារ និងសម្រាប់អាជីវកម្ម។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក មានផ្តល់សេវាឥណទានយានយន្ត ជូនដល់អតិថិជនទូទៅ ទាំងតម្រូវការយានយន្តសម្រាប់ឯកជន សម្រាប់គ្រួសារ និងសម្រាប់អាជីវកម្ម។ សូមទាក់ទងមកគ្រឹះស្ថាន ដើម្បីទទួលបានព័ត៌មានលម្អិតអំពីឥណទានយានយន្ដនេះ តាមរយៈទូរស័ព្ទលេខ ០២៣ ៩៧៧ ៧៧៨ និង០១៥ ៧៧៧ ៩២៦ ឬភ្ជាប់សំណើបឋមទៅក្នុងគេហទំព័រខាងក្រោមនេះ។ សូមបញ្ជាក់ថា ពុំមានតំណភ្ជាប់ព័ត៌មានដែលបានបំពេញទៅស៊ីប៊ីស៊ី (CBC) នោះទេ។ ​​​​​​​...

រដ្ឋចាប់ដៃជាមួយវិស័យឯកជន ត្រៀមកញ្ចប់ថវិកាពិសេសផ្តល់កម្ចីឥណទានដល់សហគមន៍ កសិកម្មទំនើប

សារព័ត៌មានកម្ពុជាថ្មី៖ លោក ឃឹម​ ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង កសិកម្ម បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ធនាគារ​ចំនួន​២ បាន​និង​កំពុង​រួមគ្នា​ជាមួយ​ក្រសួង​កសិកម្ម ដើម្បី​ត្រៀម​កញ្ចប់​ថវិកា​ពិសេស​ផ្តល់កម្ចីឥណទានការប្រាក់ទាប​​​​​​​​​​​​ ដល់​សហគមន៍កសិកម្មទំនើប​។នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា ធនាគារ ARDB និង​ធនាគារ FTB រួមគ្នា​ជាមួយក្រសួងកសិកម្ម ដើម...

និយ័តករធានារ៉ាប់រងកម្ពុជា ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រធានារ៉ាប់រង ដើម្បីឆ្លើយតបនឹងហានិភ័យសកលដែលកំពុងកើតមាន ក៏ដូចជាពង្រឹងភាពធន់

សារព័ត៌មានខ្មែរថែម៖ និយតករធានារ៉ាប់រងកម្ពុជា (IRC) កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកម្មសិក្ខាសាលាស្តីពី “ការធ្វើបច្ចុប្បន្នកម្មនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០”ដើម្បីដោះស្រាយហានិភ័យពិភពលោកដែលកំពុងវិវត្ត និងពង្រឹងភាពធន់។ថ្លែងក្នុងសិក្ខាសាលាដែលធ្វើនៅសណ្ឋាគារសុខាភ្នំពេញ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក IRC បានគូសបញ្ជាក់អំពីសារសំខាន់នៃការធ្វើបច្ចុប្...

សម្តេច ហ៊ុន ម៉ាណែត ៖ SME គ្រប់វិស័យត្រូវពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្មខ្លួនជាប្រចាំ

យោងតាមសារព័ត៌មានថ្មីថ្មី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម រួមទាំងជួយដល់ការរីកចម្រើននៃវិស័យឯកជន។ តែយ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ដល់ MSMEs គ្រប់វិស័យ ត្រូវពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍អាជីវកម្មខ្លួនជាប្...

របាយការណ៍ប្រចាំឆ្នាំ២០២៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលជាឆ្នាំប្រតិបតិ្តការណ៍ទី៥របស់គ្រឹះស្ថាន។ ក្នុងរបាយការណ៍នោះបានបង្ហាញអំពីសកម្មភាពប្រតិបត្តិការ ការពង្រឹកសេវាកម្មជូនអតិថិជន អភិបាលកិច្ច ការអភិវឌ្ឍន៍ធនធានមនុស្ស កម្មវិធីគាំពារសហគមន៍ និង សមិទ្ធិផលផ្សេងៗ។                                                                                                        ...

AMRO៖ ស្ថានភាពបំណុលរបស់កម្ពុជានៅតែមានស្ថិរភាព

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khmer Times៖ ការសិក្សាមួយដែលចេញផ្សាយកាលពីសប្តាហ៍មុនដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានឱ្យដឹងថា ស្ថានភាពបំណុលរបស់ប្រទេសអាស៊ាន + 3 (ជប៉ុន កូរ៉េខាងត្បូង និងចិន) រួមទាំងកម្ពុជា នៅតែមានស្ថិរភាព ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានភាពងាយរងគ្រោះ ផងដែរ។ខណៈដែលចំណែកនៃបំណុលរបស់រដ្ឋាភិបាលដែលកាន់កាប់ដោយអ្នកមិនមែនជានិវាសនជន និងជារូបិយប័ណ្ណបរទេស ​...

ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២

យោងតាមសារព័ត៌មាន Fresh News ៖ ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានដាក់ឲ្យដំណើរការជាផ្លូវ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ អនុញ្ញាតឲ្យប្រជាជនម៉ាឡេស៊ី ធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវានានាបាន តាមកម្មវិធីធនាគារចល័ត របស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូត របស់ពាណិជ្ជករកម្ពុជា។ការទូទាត់ឆ្លងដែនតាមឃូអរកូត ដ...

ប្រសាសន៍ លោកជំទាវបណ្ឌិត ជា សិរី៖ អ្នករៀបចំគោលនយោបាយត្រូវរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ SMEs ក្នុងស្រុកឱ្យរឹងមាំដើម្បីប្រជែងជាមួយលំហូរពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក

យោងតាមសារព័ត៌មានកម្ពុជាថ្មី៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ស្របពេលដែលការធ្វើពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិក (Cross-border E-commerce) បានផ្តល់នូវកាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែមានទីផ្សារទូលំទូលាយជាងមុនក្តី ប៉ុន្តែសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច បើគ្មានការជួយគាំទ្រពីអ្នករៀបចំគោលនយោបាយពន្ធដើម្បីលើកស្ទួយ​​​...

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ពន្យល់ពីហានិភ័យនៃការប្រើប្រាស់ប្រាក់ដុល្លារច្រើនក្នុងសេដ្ឋកិច្ចជាតិ

យោងតាមប្រភពព័ត៌មានថ្មីថ្មី៖ មិនដល់៥ឆ្នាំទៀតទេ​កម្ពុជានឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ប៉ុន្តែបើផ្អែកតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា​គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិក​រហូតដល់ជាង៨០ភាគរយខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិមានត្រឹម១៥-២០ភាគរយ។ ​ ប្រសិនបើការ​​​ប្រើប្រាស់​ប្រាក់ដុល្លារ​...

ស្ថានភាពបំណុលនៅកម្ពុជា

យោងតាមការចេញផ្សាយរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រើប្រាស់កម្ចីក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ជិត ៦០ពាន់លានដុល្លារ (៦០ប៊ីលាន)។ ទន្ទឹមនឹងនេះ ទិន្នន័យធនាគារជាតិនៃកម្ពុជាឆ្នាំ២០២៤ ​ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបានកើនដល់ ៥៧ពាន់លានដុល្លារ (៥៧ប៊ីលាន)។ ចំពោះបម្រែបម្រួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ ៣% ​​​...

ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានដាក់ឱ្យដំណើរការជាផ្លូវការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ (បាគងស្កេន UnionPay)

យោងតាមព័ត៌មាននៃធនាគារជាតិ នៃកម្ពុជា៖ ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International (UPI) បានដាក់ឱ្យដំណើរការជាផ្លូវការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី២ (បាគងស្កេន-UnionPay) រវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់ UnionPay របស់ក្រុមហ៊ុន UPI នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្...

បរិច្ចាគឈាមសង្គ្រោះជីវិត

ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី "បរិច្ចាគឈាមសង្គ្រោះជីវិត" ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្...